ចក្ខុវិស័យរបស់ក្រុមហ៊ុន

បង្កើតរបៀបរស់នៅនាពេល
អនាគតដែលនាំមកនូវ
ស្នាមញញឹមដល់មនុស្ស
គ្រប់គ្នា។

ឆន្ទៈដែលស្តែងចេញពីចក្ខុវិស័យរបស់យើង

អ្វីដែលយើងនឹងមិនកែប្រែនោះគឺ ការយកអតិថិជនជាចំណុចចាប់ផ្ដើមរបស់យើង ហើយនិងការយកបែបបទក្នុងការរស់នៅជាទម្រង់អាជីវកម្មរបស់យើង ដើម្បីនាំយកមកនូវភាពសម្បូរបែប និង ភាពសប្បាយរីករាយជូនទៅកាន់អតិថិជន។

អ្វីដែលយើងនឹងកែប្រែ នោះគឺ យើងនឹងបំពេញបំណងអតិថិជនគ្រប់រូប លើសពីអ្វីដែលយើងបានធ្វើកន្លងមក ហើយយើងនឹងមិនត្រឹមតែបត់បែនទៅតាមបម្រែបម្រួលនៃអនាគតប៉ុណ្ណោះទេ ថែមទាំងបង្កើតនូវបែបបទក្នុងការរស់នៅនាពេលអនាគតទៀតផង។

ហើយគ្រប់ស្នាមញញឹមនៅលើទឹកមុខរបស់អតិថិជនក៏ដូចជារបស់ពួកយើង នឹងរីកសាយដូចជាផ្កាចម្រុះពណ៌។

នេះគឺជា
រឿងតំណាលរបស់យើង
“អ៊ីអន និង មិរ៉ាយ’

* មិរ៉ាយ ក្នុងអត្ថន័យភាសាជប៉ុនមានន័យថា “អនាគត”

ខ្ញុំចង់ដឹងណាស់ ថាពួកយើងកំពុងសំដៅទៅទិសមួយណា.........
គ្រាន់តែការគិតនេះបានឆ្លងកាត់គំនិតរបស់អ៊ីអនភ្លាម
មិរ៉ាយក៏បានលេចរូបរាងឡើងនៅក្បែរតែម្ដង។

ខ្ញុំចង់ដឹងណាស់ ថាពួកយើងកំពុងសំដៅទៅទិសមួយណា.........
គ្រាន់តែការគិតនេះបានឆ្លងកាត់គំនិតរបស់អ៊ីអនភ្លាម មិរ៉ាយក៏បានលេចរូបរាងឡើងនៅក្បែរតែម្ដង។

អនាគតខាងមុខ
ជីវភាពរស់នៅរបស់មនុស្ស និងសង្គម.....
ខ្ញុំចង់ដឹងណាស់ ថាតើគ្រប់យ៉ាងនឹងទៅជាយ៉ាងណា?

មិនមានអនាគតកាលណាដែល
ត្រូវបានកំណត់ជាទុកមុននោះទេ។

មិរ៉ាយ ឆ្លើយតបជាមួយស្នាមញញឹម។

ប៉ុន្ដែអ្វីដែលអ្នកអាចធ្វើបាននោះគឺ
សម្លឹងមើលទៅពិភពលោកយើងសព្វថ្ងៃ
ហើយប៉ាន់ស្មានរឿងដែលអាចកើតឡើងទុកជាមុន។

ឧទាហរណ៍៖
តើបច្ចេកវិទ្យានឹងធ្វើឱ្យមនុស្សមានសេរីភាព
ច្រើនជាងនេះឬទេ?
ឬក៏ វានឹងធ្វើឲ្យមនុស្សមួយចំនួនមានបញ្ហាផងដែរ?

បញ្ហាបរិស្ថាននានា
អាចកាន់តែធ្ងន់ធ្ងរជាងហ្នឹង‌!
ប៉ុន្តែវាក៏ប្រហែលជាហេតុផលដែល
នាំឲ្យពិភពលោក រួបរួមគ្នាតែមួយ។

យើងអាចស្រម៉ៃឃើញខ្លះដែរ
ថាតើអនាគតនឹងប្រែក្លាយជាយ៉ាងណា….

បំណងប្រាថ្នាដ៏សាមញ្ញមួយក្នុងការធ្វើឲ្យបែបផែននៃ
ការរស់នៅឬសង្គមមួយលេចចេញ ជារូបរាង
អាចជាផ្នែកមួយនៃអ្វីដែលបង្កើតនូវអនាគតកាល។

មិរ៉ាយ ចង្អុលទៅទីដ៏ឆ្ងាយ ហើយបានពោលប្រាប់ថា

ហេ! សម្លឹងទៅខាងលើ ហើយមើលឲ្យច្បាស់។
សម្លឹងមើលឲ្យឆ្ងាយៗជាងអ្វីដែលយើងអាចគិតដល់
តើអ្នកមើលឃើញអ្វីខ្លះ?

មិនឃើញអ្វីទាល់តែសោះ។
មានតែលំហទទេ។

បើអញ្ចឹង ឥលូវធ្វើការស្រម៉ៃទៅមើល៎!
មើលទៅក្នុងចិត្តរបស់អ្នកវិញ ហើយបង្កើតនូវទិដ្ឋភាពដែលអ្នកចង់ឃើញ។

អ៊ីអនមើលទៅខាងលើម្តងទៀតសម្លឹងទៅទីដ៏សែនឆ្ងាយ ដែលហាក់បីដូចជាកំពុងតែសម្លឹងមើល ផ្ទាំងក្រណាត់ទទេមួយ។

ហ្អា!

ស្នាមញញឹម! ខ្ញុំអាចមើលឃើញស្នាមញញឹមរបស់មនុស្ស!

ខ្ញុំមិនដែលឃើញទាល់តែសោះនូវស្នាមញញឹមដែលស្រស់ស្អាតបែបនេះ។

ស្នាមញញឹមដែលមានពន្លឺស្រស់បំព្រងហាក់បីដូចជាផ្កាកំពុងរីកស្គុះស្គាយគ្រប់ទីកន្លែង។

មើលនែ៎! ទាំងអតិថិជន និងទាំងពួកយើង កំពុងតែសើចញញឹមជាមួយគ្នា!

មើលនែ៎! ទាំងអតិថិជន និងទាំងពួកយើង កំពុងតែសើចញញឹមជាមួយគ្នា!

អ្នកប្រហែលមិនអាចធ្វើការប៉ាន់ស្មានបានទេ
តែអ្នកអាចស្រមើលស្រម៉ៃឃើញដូច្នេះ។
ហើយបើអ្នកអាចស្រម៉ៃឃើញ
អ្នកក៏អាចបង្កើតវាចេញមកបានដែរ។

ត្រូវហើយ! ខ្ញុំឃើញហើយ
អនាគតកាលដែលយើងចង់បាន។

អ៊ីអន និយាយដោយក្រសែភ្នែកមានពន្លឺ។

បង្កើតរបៀបរស់នៅនាពេលអនាគត
ដែលនាំមកនូវស្នាមញញឹមដល់
មនុស្សគ្រប់គ្នា។

ដរាបណាបេះដូងរបស់អ្នកពេញទៅដោយស្នាមញញឹម
ដ៏ស្រស់បំព្រងដូចជាសួនផ្កា ខ្ញុំប្រាកដថាអ្នកពិតជា
អាចទទួលបានជោគជ័យ។

តួនាទី និងសមាសភាពនៃចក្ខុវិស័យរបស់យើង

តួនាទី និងសមាសភាពនៃចក្ខុវិស័យរបស់យើង

ចក្ខុវិស័យរបស់យើងគឺជាផ្លូវនាំយើង ទៅរកអនាគតដែលយើងប្រាថ្នា

រឿងតំណាលនេះ គឺជាចំនុចចាប់ផ្ដើមឆ្ពោះទៅអនាគតដែលយើងចង់បាន។ តើទិដ្ឋភាពបែបណាដែលអ្នកស្រម៉ៃឃើញ?

"ចក្ខុវិស័យនាពេលអនាគតរបស់ អ៊ីអនគ្រុប" ដែលបានបង្ហាញនៅទីនេះត្រូវបានគូសវាសដោយអនុលោមតាម "គោលកាណ៏មូលដ្ឋានរបស់អ៊ីអន បូករួមទាំងឆន្ទៈ និងជំនឿរបស់ក្រុមហ៊ុននីមួយៗក្នុងសម្ព័ន្ធ ក៏ដូចជាបុគ្គលិកអ៊ីអន ហើយវាក៏ជា អ្នកនាំផ្លូវយើងឆ្ពោះទៅអនាគត”។

ចក្ខុវិស័យនេះរួមបញ្ចូលនូវធាតុចំនួនបី៖ អនាគតដែល អ៊ីអនគ្រុប ចង់សម្រេចបាន អ្វីដែល អ៊ីអនគ្រុប ចង់ក្លាយទៅជា ឥរិយាបថនិងការប្តេជ្ញាដែលយើងគោរពឲ្យតម្លៃដែលត្រូវបាន ប្រកាន់ខ្ជាប់ដោយបុគ្គលិក អ៊ីអនទាំងអស់។ ហើយសំណេរចក្ខុវិស័យគឺជា តំណាងរួមនៃចក្ខុវិស័យទាំងមូលរបស់យើង។

ចក្ខុវិស័យរបស់ក្រុមហ៊ុន

បង្កើតរបៀបរស់នៅនាពេល
អនាគតដែលនាំមកនូវ
ស្នាមញញឹមដល់
មនុស្សគ្រប់គ្នា។

អនាគតដែល អ៊ីអនគ្រុប
ចង់សម្រេចបាន។

នៅពេលអតិថិជនអាចរស់នៅក្នុងសង្គមដែលមានភាព
ស្រស់ត្រកាលជាងមុន និងទទួលបានសុភមង្គលតាមបែប
ផែនរៀងៗខ្លួន។
វាហាក់ដូចជាពួកគេទទួលបាននូវការបំពេញចិត្តនិងពោរពេ ទៅដោយស្នាមញញឹម។

អ្វីដែលអ៊ីអនគ្រុប
ចង់ក្លាយទៅជា

គ្រុបដែលដឹកនាំការរួមគ្នាបង្កើតបែបបទរស់នៅប្រចាំថ្ងៃ
ពង្រឹងសមត្ថភាពបុគ្គលម្នាក់ៗ
និងសង្គមទាំងមូល។

ឥរិយាបថនិងការប្តេជ្ញា
ដែលយើងគោរពឲ្យតម្លៃ

~ ឥរិយាបថទាំង៣ ~
"ប្រព្រឹត្តទៅតាមដំណើរធម្មជាតិ និងដើរតាមក្តីស្រម៉ៃ"
"បន្តការរៀនសូត្រ ដើម្បីបង្កើតគុណតម្លៃថ្មីបន្ថែមទៀត"
"បង្កើត ថែរក្សាទំនាក់ទំនង និងរួមសហការគ្នា"
~ការប្តេជ្ញាទី១~
"តែងតែសម្តែងនូវភាពសុចរិត និងទៀងត្រង់"

អនាគតកាលដែលអ៊ីអនគ្រុបចង់សម្រេចបាន

អនាគតកាលដែលអ៊ីអនគ្រុបចង់សម្រេចបាន

នៅពេលអតិថិជនអាចរស់នៅក្នុងសង្គមដែល មានភាពស្រស់ត្រកាលជាងមុន និងទទួលបានសុភមង្គលតាមបែបផែនរៀងៗខ្លួន។ វាហាក់ដូចជាពួកគេទទួលបាននូវការបំពេញចិត្ត និងពោរពេញទៅដោយស្នាមញញឹម។

នៅពេលអតិថិជនអាចរស់នៅក្នុងសង្គមដែល មានភាពស្រស់ត្រកាលជាងមុន និងទទួលបានសុភមង្គលតាមបែបផែនរៀងៗខ្លួន។ វាហាក់ដូចជាពួកគេទទួលបាននូវការបំពេញចិត្ត និងពោរពេញទៅដោយស្នាមញញឹម។

នៅពេលដែលល្បឿននៃការផ្លាស់ប្តូរកើនឡើងជាមួយនឹងបញ្ហាដែលប្រទាក់ក្រឡាគ្នា អនាគតកាន់តែមិនអាចទាយទុកជាមុនបាន។

ប្រហែលជាអាចមានរឿងគួរឱ្យភ្ញាក់ផ្អើល ឬរបកគំហើញល្អៗជាច្រើន ប៉ុន្តែរឿងដែលកាន់តែស្មុគស្មាញ និងគួរឱ្យខ្លាចក៏អាចកាន់តែធ្ងន់ធ្ងរឡើងផងដែរ។

ភាពជឿនលឿននៃបច្ចេកវិទ្យាពង្រីកសក្ដានុពលរបស់មនុស្ស។ អតិថិជននឹងស្វែងរកការបំពេញចិត្តដែលចេញពីខាងក្នុងដូចជា ឯកត្តភាព ការយល់ចិត្ត និងការជឿទុកចិត្ត។

យើងស្រម៉ៃទៅអនាគតដែលអ៊ីអនគ្រុបចង់សម្រេចបានដោយឈរលើទស្សនៈវិស័យ របស់អតិថិជន។

អនាគតកាលដែលអតិថិជនរបស់យើងអាចរស់នៅក្នុងសង្គមដែល មានភាពស្រស់ត្រកាលជាងមុន

ការរស់នៅជាមួយនឹងភាពងាយស្រួល ផាសុកភាព និងរំភើបជាងមុន។ ដោះស្រាយនូវការព្រួយបារម្ភអំពីបញ្ហាបរិស្ថាន ភាពខុសគ្នា និងទិដ្ឋភាពអវិជ្ជមានផ្សេងៗទៀត ដែលបង្ករឡើងដោយការអភិវឌ្ឍន៍នៃសង្គម។ យើងប្រាថ្នាថានឹងសម្រេចឲ្យបាននូវរឿងទាំងអស់នេះដើម្បីទទួលបានអនាគតកាលដែល អតិថិជនរបស់យើងអាចរស់នៅក្នុងសង្គមដែលមានភាពស្រស់ត្រកាលជាងមុន។

អនាគតកាលដែលអតិថិជនរបស់យើងអាចរស់នៅក្នុងភាពសុខដុម តាមបែបផែនរៀងៗខ្លួន

ធ្វើឲ្យអតិថិជនអាចស្វែងយល់ពីសក្តានុពលរបស់ពួកគេ និងទទួលបាននូវការអភិវឌ្ឍខ្លួន ដើម្បីអាចបង្ហាញនូវបុគ្គលិកលក្ខណៈ និងភាពទាក់ទាញរបស់ពួកគេ។ ធ្វើឲ្យពួកគេអាចរកឃើញនូវទីកន្លែងដែលសាកសមសម្រាប់ពួកគេ ជាមួយដៃគូរ ដែលអាចយល់ចិត្តគ្នា និងជឿជាក់គ្នាទៅវិញទៅមក។ យើងប្រាថ្នាថានឹងសម្រេចឲ្យបាននូវ រឿងនេះដើម្បីបានអនាគតកាលដែលអតិថិជនរបស់យើងអាចទទួលបាននូវសុភមង្គលរបស់ពួកគេ។

អនាគតកាលដែលអតិថិជនរបស់យើងទទួលបានការបំពេញនូវ តម្រូវការនិងពោរពេញទៅដោយស្នាមញញឹម

ការវិវត្តនៃសង្គម និងសុភមង្គលរបស់បុគ្គលម្នាក់ៗពេលខ្លះអាចមិនស៊ីសង្វាក់គ្នា។ ការធ្វើឲ្យមានតុល្យភាពរវាងរបស់ទាំងពីរនេះនឹងអាចធ្វើអតិថិជនរបស់យើងសប្បាយចិត្ត និងមាននូវស្នាមញញឹមលើទឹកមុខរបស់ពួកគេ។ យើងរំពឹងថានឹងទទួលបាននូវអនាគតកាលដែលមានស្នាមញញឹមរីកសាយភាយគ្រប់ទិសទី។

អ្វីដែលអ៊ីអនគ្រុបចង់ក្លាយទៅជា

ជាគ្រុបដែលដឹកនាំឲ្យមានការសហបង្កើត
ការរស់នៅដែលមានគុណភាពដល់បុគ្គលនីមួយៗ
ក៏ដូចជាសង្គមទាំងមូល

យើងរំពឹងថានឹងក្លាយជាគ្រុបមួយដែលបង្កើតនូវជីវភាពរស់នៅនាពេលអនាគតពោរពេញទៅដោយស្នាមញញឹមទាំងអតិថិជន និងមិត្តរួមការងារ ដែលពួកគាត់ជាអ្នករួមចំណែកក្នុងចក្ខុវិស័យរបស់យើង។

យើងរំពឹងថានឹងក្លាយជាគ្រុបដែលនាំមុខគេ ក្នុងការពង្រឹងសង្គម នៃការរស់នៅរបស់មនុស្សម្នាក់ៗឲ្យមានភាពប្រសើរឡើងតាមរយៈការធ្វើនវានុវត្តន៍និងការសហការរបស់យើង។

យើងនឹងវិវត្តទំនិញនិងសេវាកម្មរបស់យើងដោយប្រកាន់នូវពាក្យគន្លឹះ “ការផ្សាភ្ជាប់” ដើម្បីផ្តល់នូវគុណតម្លៃដែលមិនធ្លាប់មានពីមុនមក។

“ទំនាក់ទំនង”

ភ្ជាប់ទំនាក់ទំនងយ៉ាងជ្រាលជ្រៅ
ជាមួយនឹងមនុស្សគ្រប់គ្នា

ភ្ជាប់ទំនាក់ទំនងរវាង មនុស្សទៅនឹងសង្គម

ភ្ជាប់ទំនាក់ទំនងបុគ្គល និងបុគ្គល

ពង្រីកវិសាលភាពនៃទំនាក់ទំនងនានា

យើងនឹងផ្តល់នូវគុណតម្លៃថ្មីៗដោយការដើរតួនាទីចំនួន៤នេះ។ នេះហើយជាការប្រកួតប្រជែងរបស់យើង។

ភ្ជាប់ទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយនឹងមនុស្សគ្រប់គ្នា

យើងនឹងពង្រឹងទំនាក់ទំនងតាមរយៈតំណនានា មុន និងក្រោយការផ្តល់នូវផលិតផល និងសេវាកម្មរបស់យើង។ ហើយយើងនឹងខិតចូលទៅក្នុងជីវភាពរស់នៅដោយលក្ខណៈស៊ីជម្រៅដើម្បីស្វែងយល់ពីអារម្មណ៍និងការឆ្លើយតបរបស់អតិថិជន។ យើងនឹងផ្តល់នូវគុណតម្លៃដែលអតិថិជនរបស់យើងចង់បាន ដូច្នេះពួកគេនឹងអាចយល់ដឹងពីសក្តានុពលរបស់ពួកគេ បង្ហាញពីឯកត្តភាព និងរីករាយជាមួយនឹងជីវិតរស់នៅប្រចាំថ្ងៃ។

ភ្ជាប់ទំនាក់ទំនងបុគ្គលនិងបុគ្គល

យើងនឹងពឹងផ្អែកទៅលើចំណូលចិត្ត និងគុណតម្លៃនៃបុគ្គលនីមួយៗជាមធ្យោបាយ ក្នុងការផ្សាភ្ជាប់រវាងអតិថិជនរបស់យើង។ យើងនឹងផ្តល់ឲ្យអតិថិជនរបស់យើងនូវឱកាស ពេលវេលានិងទីកន្លែងសម្រាប់ចែករំលែកនូវសេចក្តីសុខ និងភាពសប្បាយរីករាយ ជាមួយនឹងអ្នកដែលពួកគេអាចជឿជាក់ និងយល់ចិត្ត ដោយមិនគិតគំលាតជំនាន់ និងចំងាយ។

ភ្ជាប់ទំនាក់ទំនងរវាងមនុស្សទៅនឹងសង្គម

យើងនឹងបំពេញនូវតម្រូវការអតិថិជនដោយការភ្ជាប់ពួកគេទៅនឹងមជ្ឈដ្ឋានជុំវិញឬធ្វើឲ្យពួកគេអាចបង្កភាពវិជ្ជមានរវាងគ្នា។ យើងនឹងផ្តល់ឱកាស ក៏ដូចជាមធ្យោបាយសម្រាប់ឲ្យពួកគេប្រើប្រាស់នូវឯកត្តភាព និងលទ្ធភាពរបស់ពួកគេ ដើម្បីទទួលបាននូវបទពិសោធសប្បាយរីករាយដែលជាចំណែកនៃសង្គម។

ពង្រីកវិសាលភាពនៃទំនាក់ទំនងនានា

យើងនឹងពង្រីកនូវវិសាលភាពនៃទំនាក់ទំនង ពីអ្នករស់នៅក្នុងមូលដ្ឋានជាមួយគ្នា ទៅអ្នកនៅក្នុងតំបន់ ហើយនិងទៅកាន់ពិភពលោក ហើយអាចឲ្យពួកគេស្រម៉ៃឃើញពីភាពចម្រុងចម្រើននៃសង្គមទាំងមូល តាមរយៈជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ យើងនឹងប្រឹងប្រែងជាមួយនឹងអតិថិជនក្នុងការបង្កើតនូវជីវភាពរស់នៅដែលពោរពេញទៅដោយភាពសប្បាយរីករាយក្នុងសង្គមដែលស្រស់ត្រកាលជាងមុន។

ឥរិយាបថ និងការប្តេជ្ញាដែលយើងគោរពឲ្យតម្លៃ

ឥរិយាបថ និងការប្តេជ្ញាដែលយើងគោរពឲ្យតម្លៃ

ដើម្បីសម្រេចនូវចក្ខុវិស័យរបស់យើងក្នុងនាមជាក្រុមសាជីវកម្ម ដែលប្តេជ្ញាចំពោះស្មារតីប្រកបដោយភាពឆ្នៃប្រឌិតមិនសាបសូន្យ យើងនឹងចែករំលែកនូវឥរិយាបថចំនួន៣និង ការប្តេជ្ញាចំនួន១ដែលយើងគោរពឲ្យតម្លៃក្នុងការបង្កើតនូវជីវភាពរស់នៅក្នុងអនាគតដែល ពោរពេញដោយស្នាមញញឹម ដូចខាងក្រោម៖

ឥរិយាបថទាំង៣

ប្រព្រឹត្តទៅតាមដំណើរធម្មជាតិ និងដើរតាមក្តីស្រម៉ៃ

ដោយយកទស្សនៈរបស់អតិថិជនយើងជាស្នូល យើងនឹងប្រកាន់ខ្ជាប់នូវសេចក្តីប្រាថ្នារបស់យើង សម្តែងពីគំនិតរបស់យើង និងសកម្មបំផុត។ ការច្នៃប្រឌិតរបស់យើងនឹងត្រូវបានជំរុញដោយការសន្ទនានិងកិច្ចសហការដែលចេញពីគំនិត ផ្តួចផ្តើមរបស់យើង។

នៅតែបន្តរៀនសូត្រដើម្បីបង្កើតនូវគុណតម្លៃថ្មីៗ

បន្តសិក្សាគឺជាឧបករណ៍សម្រាប់ពង្រីកសក្តានុពលនៃសកម្មភាពរបស់យើង។ តាមរយៈការអនុវត្ត យើងនឹងប្រមូលផ្តុំនូវគតិបណ្ឌិតធ្វើឲ្យជំនាញវិជ្ជាជីវៈរបស់យើងកាន់តែ ប្រសើរ និងបង្កើតគុណតម្លៃថ្មីៗមិនឈប់ឈរ។

បង្កើត ថែរក្សាទំនាក់ទំនង និងរួមសហការគ្នា

យើងនឹងជំនះទៅលើដែនកំណត់រវាងក្រុមសាជីវកម្ម គ្រុប និងស្ថាប័ននានា ដូចនេះយើងអាចបង្កើតនិងថែរក្សាទំនាក់ទំនងចម្រុះ។ ទំនាក់ទំនងទាំងនេះនឹងពន្លឿនវដ្តនៃការសិក្សារួម និងឲ្យតម្លៃទៅលើការបង្កើត ដូច្នេះយើងអាចរួមគ្នាបង្កើតជីវភាពរស់នៅនាពេលអនាគត។

ការប្តេជ្ញា

តែងតែសម្តែងនូវភាពសុចរិត និងទៀងត្រង់

ភាពសុចរិត និងទៀងត្រង់អាចឲ្យមនុស្សជឿជាក់លើសកម្មភាពរបស់យើងនិងយល់ពីសេចក្តីប្រាថ្នារបស់យើង។ ការយល់របស់អតិថិជន និង សម្ព័ន្ធមិត្តគឺជាចំនុចចាប់ផ្តើមនៃការរួមគ្នាបង្កើត។ ដំណើរទៅមុខ យើងនឹងគោរពការសន្យារបស់យើងដើម្បីសំដែងនូវភាពសុចរិតនិងទៀងត្រង់។

គិតស្រមៃ បង្កើតវាឲ្យចេញជារូបរាង
អនាគតកាលដែលពោរពេញទៅដោយស្នាមញញឹមស្រស់បំព្រង ។